ព័ត៌មានជាតិ

កំពុងចែកចាយថ្នាំញៀន ត្រូវសមត្ថកិច្ចឃាត់ជាប់ រួមមានថ្នាំញៀនម៉ាទឹកកក ០៣កញ្ចប់

កណ្តាលៈ សមត្ថកិច្ចស្រុកអង្គស្នូល ខេត្ត កណ្តាល ចុះបង្រ្កាបមុខសញ្ញារក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់(ម៉ាទឹកកក) បានម្នាក់ និងថ្នាំញៀន ០៣កញ្ចប់។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ២ និង១០នាទីរសៀល ថ្ងៃទី ២០ ខែកក្តដាឆ្នាំ ២០១៦ នៅចំណុចផ្លូវលំភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ប៉ោ ផានិត ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខែ្មរមុខរបរមិនពិត នៅត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្ដាល។ វត្ថុតាងចាប់បាន រួមមាន ទូរសព្ទ័ដែ០១គ្រឿងម៉ាកណូគា១២៨០ពណ៌ស, ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុញៀន០៣កញ្ចប់តូច, ដែកកេះ ចំនួន១១, ម៉ូតូ០១គ្រឿងC១.២៥ ពណ៌ខ្មៅសេរី០៥ឡើង០៧ គ្មានពាក់ផ្លាកលេខ។

សមត្ថកិច្ចបានបញ្ជាក់នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍នគរបាល ពើក សហការជាមួយផ្នែកជំនាញចុះបានទទួលព័ត៌មានថាមានមុខសញ្ញាកំពុងតែចែកចាយថ្នាំញៀននៅចំណុចខាងលើហើយទើបសមត្ថកិច្ចធ្វើការត្រួតពិនិត្យលើមុខសញ្ញារកឃើញម្សៅពណ៌សថ្លាសង្ស័យថា សារធាតុញៀនលាក់ទុកក្នងដបទឹកបរិសុទ្ធចំនួន០៣កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបានកសាងសុំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់