ព័ត៌មានជាតិ

លួច​ម៉ូតូ​នៅ​ខណ្ឌឫស្សីកែវ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ខណ្ឌចំការមន​

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​កម្លាំង​ជំនាញ​ខណ្ឌចំការមន ធ្វើ​ការឃាត់​ជនសង្ស័យ​បាន​ម្នាក់ ​នៅ​ចំណុច​ផ្សារ​ទួល​ទំពូង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ។​

​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GL-9669 ស៊េរី​ឆ្នាំ​២០១៧ កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុមទី​៧​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ដែលមាន​ម្ចាស់​ឈ្មោះ វិ​ន ធី​ហាវ ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ ស្នាក់នៅ​កន្លែងកើតហេតុ ។

​ជនសង្ស័យ​ឈ្មោះ ធី ភា​រុណ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល​លេខ​១៩ ផ្លូវ​១៧៨ សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ​ (​មាន​សារធាតុ​ញៀន​) ។​

​ក្នុងនោះ​សមត្ថកិច្ច​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ា​កនិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1GL-4322 , ទូរ​សព្ទ​អិន​ចុច​ពិល​១​គ្រឿង ។​ ​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង កម្លាំង​ជំនាញ​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕

មតិយោបល់