ព័ត៌មានជាតិ

ខ្យល់កន្រា្តក់លាយឡំ និងភ្លៀងខ្លាំង ធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ

កណ្ដាល: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថៃ្ងទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ល្ងាចម្សិលមិញ វេលាម៉ោង១៨ និង៣០នាទី មានករណីខ្យល់កន្រា្តក់លាយឡំ និងភ្លៀងខ្លាំង បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន ០១ខ្នង ស្ថិតភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល បណ្តាលឲ្យខូចខាត ផ្ទះទំហំ ៦មx៩ម តំបូលប្រក់ស៊ីប្រូស៊ីម៉ង់ ជញ្ជាំងបាំងក្តារ ខូចខាតស៊ីប្រូស៊ីម៉ង់ ០៨សន្លឹកធំ។

– ឃុំល្វាសរ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋរបើកតំបូលក្បឿង និងតំបូលស័ង្កសីសរុបចំនួន ០៧ ខ្នង។

ករណីខាងលើនេះ មិនបណ្តាលឲ្យប៉ះពាល់អាយុជីវិតមនុស្សឡើយ៕

មតិយោបល់