ព័ត៌មានជាតិ

ចូលចិត្តម្ល៉េះ! បើដឹងថាខុសច្បាប់ហើយនិង

ភ្នំពេញ: ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី ចំណុចផ្លូវបេតុង ភូមិប៉ប៉្រកត្បួង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលប៉ុស្តិ៍កាកាបទី១ បានឃាត់ខ្លួនបុរសម្នាក់ប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន កើតរឡើងដោយជនសង្ស័យម្នាក់ ស៊ីវិល មធ្យោបាយថ្មើជើង ។

ជនសង្ស័យឈ្មោះ កែវ សុភក្ត្រ ហៅឃ្នាង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឃាត់ខ្លួនថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបជាក់ស្តែង ដោយកម្លាំងប៉ុស្តិ៍កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ចុះល្បាតនៅតំបន់ស្មុកស្មាញ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ក៏មានប្រជាពលរដ្ឋបានរាយការណ៍ថា មានជនសង្ស័យកំពុងអុកឡុកបង្កហិង្សាទៅលើប្រពន្ធ ដោយសារការជក់គ្រឿងញៀន ។

បច្ចុប្បន្នជនសង្ស័យ ក្រោយពីការពិនិត្យទឹកនោមបានរកឃើញមានសារជាតិញៀនពិតប្រាកដមែន ក៏បានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនីតិវិធី៕

មតិយោបល់