ព្រះសីហនុៈ កាលពីល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ក្មេងស្រីឈ្មោះ គីម ឡាង ត្រូវបានម្តាយដាក់ឲ្យគេងនៅក្បែរគាត់ ក្នុងផ្ទះគាត់នៅភូមិ២ ឃុំទំនប់រលោក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ នៅម៉ោងប្រហែល ៥និង៣០នាទីព្រឹក ម្តាយបានភ្ញាក់ពីគេង ប៉ុន្តែមិនឃើញកូនស្រីគាត់។ ក្រុមគ្រួសារបានព្យាយាមរកក្មេងស្រីនោះ ប៉ុន្តែរកមិនឃើញ ទើបរាយការណ៍ជូនដល់សមត្ថកិច្ច។
CPU បានទទួលពត៌មានកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ហើយឥលូវនេះកំពុងតែផ្តល់ជំនួយក្នុងការស៊ើបអង្កេត។
ប្រសិនបើអ្នកបានចូលរួមកម្មវិធីនៅជិតផ្ទះរបស់គីម ឡាង កាលពីល្ងាចនោះ សូមទាក់ទងមកកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ឬCPU តាមរយៈលេខទូរស័ព្ទ ០៧៧ ២៤៧ ២៤៧៕
មតិយោបល់