ព័ត៌មានជាតិ

ស្រ្តីម្នាក់ ត្រូវជនសង្ស័យវាយប្លន់យកម៉ូតូ តាមផ្លូវ​ទាំងមេឃមិនទាន់ភ្លឺ នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំងៈ នៅវេលាម៉ោង៥ និង៥៥ នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានករណីលួច (វាយប្លន់យកម៉ូតូ) ត្រង់ចំណុចឡចាស់ ភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ យុង ឆាង (ហៅ វ៉ា) ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិបន្ទាយមាស ឃុំតាជេស បានដាក់សម្រាស់លើផ្លូវ និងស្ទាក់វាយទៅលើជនរងគ្រោះឈ្មោះ គង់ សុម៉ាលី ភេទស្រី អាយុ២៩ ឆ្នាំ រស់នៅភូមិបន្ទាយមាស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងជិះម៉ូតូ។

ក្រោយធ្វើសកម្មភាពជនសង្ស័យ បានយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកហុងដាសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១E-៧៧៦៩ ជិះចេញមកផ្លូវជាតិលេខ ៥ ឆ្ពោះទៅទិសខាងត្បូងបាត់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់