បាត់ដំបង:កាលពីយប់ថ្ងៃចន្ទ១៣កេីតខែទុតិយា សាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹង ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង ០៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០ ២៣ នៅចំណុចភូមិអូរតានប់ សង្កាត់ ខ្លុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមលស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបានការរក្សាទុកសម្រាប់ប្រើប្រាស់ ចាត់ចែងឱ្យប្រើប្រាស់ និង សម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារជាតិញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យប្រុស ស្រីបានចំនួន ១២នាក់និងដកហូតវត្ថុតាងរូមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០៣ថង់ ទម្ងន់ ៣,៧៣ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ១៤គ្រឿង
-កាបូបចំនួន ០១
-នាឡិកាដៃចំនួន ០៣គ្រឿង -លោហៈធាតុពណ៌លឿង (ខ្សែកចំនួន ០៣ខ្សែ (មានបន្តោង០២,អត់បន្តោង០១).ក្រវិល ០២គូរ,ចិញ្ចៀន ០៨វង់,កង ១៤កង),លោកហៈធាតុពណ៌ប្រាក់ (ខ្សែកចំនួន ០១ខ្សែ)
-ប្រាក់ដុល្លាចំនួន ២៩២ដុល្លា (ពីររយកៅសិបពីរដុល្លា),ប្រាក់រៀលចំនួន ១ ,១៦១ ,០០០រៀល (មួយលាន ដប់ប្រាំមួយម៉ឺនមួយពាន់រៀល)
-រថយន្តចំនួន ០៣គ្រឿង។
ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននិងកំពុងរៀបចំសំណុំរឿងបញ្ចូនទៅ សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ច្បាប់៕
មតិយោបល់