កណ្ដាលៈ កាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅចំណុចផ្ទះជនរងគ្រោះ ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឈឿន មឿត ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ នៅផ្ទះ។
វត្ថុតាងចាប់យក៖
– ក្រមាក្រឡាការ៉ូ (ពណ៌ក្រហមលាយស) ១ ប្រវែង ១.២០ ម៉ែត្រ ។
សមត្ថកិច្ច បានឲ្យដឹងថា តាមការបំភ្លឺរបស់ក្រុមគ្រួសារថា នៅវេលាម៉ោង ៩យប់ថ្ងៃកើតហេតុ ក្រុមគ្រួសារបានដើររកជនរងគ្រោះ មកហូបបាយ ហើយក៏បានឃើញស្បែកជើងជនរងគ្រោះ លើជណើ្តរ ក៏ឡើងទៅលើបន្ទប់ជនរងគ្រោះ ទ្វារមិនចាក់សោរ បើកទៅឃើញជនរងគ្រោះ ចង.កទៅជាមួយក្រម៉ាជាប់ទៅនឹងជំរឹង បង្អួច ស្លាប់បាត់ទៅហើយ ទើបស្រែកហៅបងប្អូន និងអ្នកជិតខាងឲ្យជួយ បន្ទាប់មកក៏រាយការណ៍ ជូនសមត្ថកិច្ចចុះពិនិត្យ។
សូមបញ្ជាក់ថា ជនរងគ្រោះជាមនុស្សស្រវឹងខួប និងធ្លាប់និយាយប្រាប់អ្នកជិតខាងថា គាត់ពិបាកចិត្តណាស់ ចង់តែចង.កសម្លាប់ខ្លួន។
ការសន្និដ្ឋានតាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលជំនាញ ផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ ដែលពាក់ពន្ធ័ និងលោកគ្រូពេទ្យ បានឲ្យដឹងថា ដងខ្លួនសាកសព មិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ សពពិតជាស្លាប់ដោយសារធ្វើអត្តឃាត ចង.កប្រាកដមែន។
ក្រោយការពិនិត្យចប់សព្វគ្រប់ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់