ព័ត៌មានជាតិ

Update៖ រថយន្តធនធំរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក បត់ឆ្វេងបុកម៉ូតូបង្កឲ្យក្មេង ២នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់

ព្រះសីហនុៈ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ថ្ងៃព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ និងម៉ូតូនៅជិតវេទិកាវិមានឯករាជ្យ ដែលបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់នៅនឹងកន្លែង ៣នាក់ទៀតរងរបួស។

បង្កដោយរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខ ព្រះសីហនុ 3A-2331 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចបាត់ពីកន្លែងកើតហេតុ ជាកម្មសិទ្ធរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក មានទិសដៅពីកើតឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ ផ្លាស់ប្ដូរទិសបត់ឆ្វេង ក៏បុកប៉ះនឹងម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE គ្មានស្លាកលេខ ជិះគ្នាចំនួន ០៥នាក់សុទ្ធតែក្មេងៗ ក្នុងនោះមានស្រីម្នាក់ជាអ្នកបើកបរ។

គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់ក្មេងប្រុស ០២នាក់ នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់ក្មេង ០៣នាក់ស្រីម្នាក់ បានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រីឯវត្ថុតាងរថយន្ត ០១គ្រឿង និង ម៉ូតូ ០១គ្រឿង សមត្ថកិច្ចជំនាញយកមករក្សារទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្ត៕

មតិយោបល់