ព័ត៌មានជាតិ

ជួយShare ម្នាក់១យកបុណ្យផង! មានចោរលួចរថយន្តទៅបាត់នៅខេត្តតាកែវ

តាកែវ: ​កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ វេលាយប់ម៉ោងមិនច្បាស់ មានជនសង្ស័យបានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿងម៉ាក កាមរីឆ្មាម ពណ៌ស្លែ ស៊េរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ 2D-0385 របស់ឈ្មោះ កុយ សំណាង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិអង្គគគ្គី ឃុំពពេល ស្រុកត្រាំកក់ ដែលបញ្ឈរទុក នៅមុខផ្ទះរបស់ខ្លួន (ដេប៉ូលក់គ្រឿងសំណង់ជាប់ផ្លូវជាតិលេខ០៣)។

ករណីនេះ ព្រឹកឡើងថ្ងៃ៦ ខែសីហា ឆ្នាំ២០១៨ ទើបម្ចាស់ដឹងបាត់ប្ដឹង មកប្តឹងសមត្ថកិច្ច។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្វែងរកស្រាវជ្រាវបន្តទៀត៕

មតិយោបល់