បាត់ដំបង:នៅថ្ងៃចន្ទ១១រោចខែពិសាខឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣ នៅវេលាម៉ោង ១០និង៥០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល នៃអធិការដ្ឋាននគរបាលស្រុកបាននាំខ្លួនជនសង្ស័យចំនួន ០២ នាក់មកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីធ្វេីការស្រាវជ្រាវក្នុងករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស៖
១-ឈ្មោះ ហេង មុត ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ។
២-ឈ្មោះ វ៉ាន់ សាវួនភេទប្រុសអាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករ ។
សូមជម្រាបជូនថា មូលហេតុឈានដល់ការឃាត់ខ្លួននេះគឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះស៊ន សិលា ភេទ ប្រុស អាយុ៣៥ ឆ្នាំ មានទីលំនៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរកម្មករបានប្តឹងជនសង្ស័យខាងលើពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស លើបងថ្លៃ របស់គាត់ ឈ្មោះពិន រោល ហៅ ឆេន ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលបណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុច ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ២៣និង៥០នាទី ដែលជនរងគ្រោះ កំពុងបន្តសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង ។។
ក្រោយពីបានសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនគេទាំងពីរ នាក់ពិតជាបានធ្វើសកម្មភាព វាយទៅលើ ជនរងគ្រោះឈ្មោះ ពិន រោល ហៅ ឆេន ភេទ ប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ២០២៣វេលាម៉ោង២៣និង៥០នាទី បណ្តាលឱ្យរងរបួសធ្ងន់ ពិតប្រាកដមែន ហេីយមូលហេតុដែលឈានដល់ករណីហិង្សាបែបនេះគឺដោយសារមានទំនាស់ជាមួយគ្នា ។
-*វត្ថុតាងដកហូត៖
-វែកដែក ដងឈើ ប្រវែងសរុប ៥០ សង់ទីម៉ែត្រ ចំនួន ០១ ។
បច្ចុប្បន្នជនសង្ស័យ ទាំ០២នាក់ រួមទាំងវត្ថុតាងផងសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញអនុវត្តតាមច្បាប់ហើយ៕
មតិយោបល់