ព័ត៌មានជាតិ

Update៖ អាសូរណាស់! យុវជនម្នាក់ បើកបរម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិត

ភ្នំពេញ: នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និង ម៉ូតូត្រង់ចំណុចលើផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត២០-២១ បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ១/ភាគីម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GV-1250 បើកបរដោយឈ្មោះ ប្រាក់ សែនជ័យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិស្លែង ឃុំគោព្រិច ស្រុកគីរីវង់ ខេត្តតាកែវ (ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ) ។ ២/ភាគីរថយន្តម៉ាក HINO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2216 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់) ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងខាងលើប្រគល់ឲ្យទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់​៕

មតិយោបល់