ប៉ៃលិនៈ មានសេចក្តីរាយការណ៍មកថា មានករណីដើរជាន់មីន ផ្ទុះដាច់ជើងឆ្វេងសែនរន្ធត់ រងរបួសជាទម្ងន់ កាលពីវេលាម៉ោង១២:៤០នាទី ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ផុន ភួន ភេទប្រុស អាយុ១៨ឆ្នាំ បានដើរឃ្វាលគោនៅចំណុចភ្នំរាំង រួចក៏បានជាន់មីន បណ្តាលឲ្យផ្ទុះលាន់គក្រើគមេឃ ដាច់ជើងឆ្វេង(ដាច់ត្រឹមស្មងជើង) បង្កភាពភ្ញាក់ផ្អើលដល់ពលរដ្ឋជុំវិញកន្លែងកើតហេតុ រត់មកជួយសង្គ្រោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ៕
មតិយោបល់