ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តកំពង់ចាម

កំពង់ចាម: នៅវេលាម៉ោង ៩ និង៤០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះអគ្គិភ័យមួយ ត្រង់ចំណុចភូមិល្វា ឃុំល្វា ស្រុព្រៃឈរ ខេត្តកំពង់ចាម សំណាងល្អមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

សម្ភារ:ខូចខាត៖
-ផ្ទះទំហំ ៦x៨ម៉ែត្រ ផ្ទះឈើប្រក់ក្បឿងទាំងស្រុង
-មាស៣ជី
-ប្លង់ដីផ្ទះ ប្លង់ដីស្រែ ប័ណ្ណធនាគារ
-អត្តសញ្ញាណប័ណ្ណ។

ករណីនេះ សមត្ថកិច្ច បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿងជាបន្ទាន់ និងគ្រប់គ្រងស្ថានភាព បានទាំងស្រុងនៅវេលាម៉ោង ១០ និង៣៥នាទីព្រឹក ដោយប្រើប្រាស់ទឹកអស់ ០២ស៊ឺទែន៕

មតិយោបល់