ព័ត៌មានជាតិ

រន្ធត់ណាស់! គោយន្តបុករបងវត្ត ស្លាប់ និងរបួស ២នាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ៨ និង៤៨នាទីព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ២០១៩ មានករណីថ្នាក់ចរាចរណ៍មួយ ដោយគោយន្តបុករបងវត្ត បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់ នៅផ្លូវក្រាលកៅស៊ូ ភូមិសហគមន៏ខាង​លិច ឃុំភក្ដី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

គោយន្តបង្កម៉ាកគូប៊ូតា ពណ៌លឿង បើកបរដោយបុរសម្នាក់ឈ្មោះ ភាន់ ដួង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិខ្នង ឃុំ ព្រះខែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយឈ្មោះ លន រឿន ភេទ​ ប្រុស អាយុ៤២ឆ្នាំនៅភូមិជាមួយគ្នា ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញគោយន្ត ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតបុករបងវត្ត បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាល៕

មតិយោបល់