ព័ត៌មានជាតិ

ប្តីចោទប្រកាន់ ប្រពន្ធប្រកែក ជជែកហែករឿងប្រាប់អ្នកសារព័ត៌មាន

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ មានបុរសម្នាក់ កើតទុក្ខមិនសុខចិត្ត ព្រោះរឿងប្រពន្ធចុះចោលពីខ្លួនអស់រយៈពេល១១ថ្ងៃ ដោយវេចយកទាំងទ្រព្យសម្បត្តិ ទៅជាមួយផង ហើយក៏ត្រូវបានសាព័ត៌មានចុះផ្សាយ ផ្អែកទៅតាមសម្តីភាគីខាងប្តី លុះមកដល់វេលាម៉ោង១១និង៥០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នេះវិញ វត្តមានភាគីអ្នកទាំង២ ប្តីប្រពន្ធ សុំការណាត់ជួប អ្នកសារព័ត៌មាន ត្រង់ចំណុចបរិវេណ សាលាសង្កាត់ចោមចៅ៣ ភាគីខាងស្រី បកស្រាយ ជុំវិញរឿងប្តីចោទប្រកាន់ ជារឿងមិនពិតទេ សម្ភារៈ របស់ទ្រព្យ អស់មែនតែតាំងពី នៅជុំគ្នាម្ល៉េះ មិនមែន ស្ពាយយករត់ទៅនោះទេ លោកប្តីកុំចេះតែចោទ ។

ទំនាស់ក្នុងគ្រួសារខាងលើ ភាគីខាងប្តី មានឈ្នោះ ចេង ពិសិដ្ឋ អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្រពន្ធ មានឈ្មោះ សៅ រដ្ឋា អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិព្រែកឪជ្រឹង ក ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ភាគីខាងប្រពន្ធបានបំភ្លឺតបតវិញថា ទ្រព្យសម្បត្តិម៉ូតូ ដី អស់តាំងពីនៅជុំគ្នាមកម្ល៉េះ ប្តីក៏ដឹងដែរ មិនមែនលួចទេ ប្តីវិញទេដែលវាយធ្វើបាបនាងច្រើនលើកច្រើនសារ ទ្រាំលែងបាន ទើបសម្រេចចាកចេញទៅនៅជាមួយបងស្រីជាបណ្តោះអាសន្ន ។ ចំណែកភាគីខាងប្តីវិញ វត្តមាននៅថ្ងៃនេះដែរ ក្រោយពីប្រពន្ធរៀបរាប់ហែករឿងប្រាប់អ្នកសារព័ត៌មានអស់ គាត់និយាយមួយមាត់ រកដំណោះស្រាយក្នុងការលែងលះ ហើយនាំគ្នា ចាកចេញទៅស្រុកកំណើត ដើម្បី ចែកផ្លូវគ្នា៕

មតិយោបល់