ព្រះសីហនុៈ សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ក្មេងប្រុសទាំង២នាក់បងប្អូន ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំនិងម៉ូតូនៅជិតវេទិកាវិមានឯករាជ្យក្រុងព្រះសីហនុ កាលពីម៉ោង១១និង០០នាទីថ្ងៃត្រង់ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងនោះក៍មានក្មេងស្រីជំទង់ម្នាក់និងក្មេងប្រុស២នាក់ទៀតដែលជិះម៉ូតូមួយគ្រឿងជាមួយគ្នា រងរបួសធ្ងន់ដែរ ។
គិតថាប្រសិនបើវេលានោះ ក្មេងៗរងគ្រោះទាំងអស់មិនមានដំណើរចេញមកក្រៅផ្ទះយកបងប្អូនចេញពីសាលារៀនទេ នឹងមិនជួបសោក នាដកម្មដ៍អាក្រក់នេះឡើយ៕
មតិយោបល់