ព័ត៌មានជាតិ

សុំលុយម្តាយ១០០០រៀលទៅទិញនំបែជានាំគ្នាចុះលេងទឹកបណ្តាលឲ្យលង់ស្លាប់ទាំងវ័យក្មេង

កណ្តាលៈ ក្មេងប្រុសម្នាក់លង់ទឹកបណ្តាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចកំពង់ទឹកមាត់ទន្លេ ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

ក្មេងរងគ្រោះឈ្មោះ ផល បញ្ញារិទ្ធ ភេទប្រុស អាយុ៨ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោងកើតហេតុជនរងគ្រោះបានសុំលុយពីម្តាយឈ្មោះ ខូវ សុខន ចំនួន១០០០៛ ទៅទិញនំហូប ហើយម្តាយជនរងគ្រោះមិនដឹងថាកូនទៅទីណាទេ។
បន្ទាប់មាន ឈ្មោះ លន់ លន គាត់យកសំរាមទៅចាក់ចោលនៅមាត់ទន្លេឃើញខោអាវនៅមាត់ច្រាំងឃើញក្មេងៗលេងនៅទីនោះ៣នាក់ហើយឃើញក្មេងម្នាក់លង់ទឹករសាត់ចេញពីច្រាំងឆ្ងាយទៅហើយរកជួយមិនកើត ក៍លិចបាត់តែម្តងហើយឈ្មោះលន់ លន បានមកប្រាប់ឈ្មោះ លន់ ចន្ធូ អោយមកប្រាប់ម្តាយក្មេងរងគ្រោះ ពេលនោះបានឈ្មោះ វណ្ណា ទី ត្រូវជាបងប្អូនជីដូនមួយជនគ្រោះបានមកប្រាប់ម្តាយវា ថា បញ្ញារិទ្ធ លង់ទឹកស្លាប់បាត់ទៅហើយ ហើយម្តាយជនរងគ្រោះក៍នាំអ្នកជិតខាង មុចទឹករាវ រក ក៍ឃើញក្មេងនោះ លង់ទឹកស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យជាក់ស្តែងរួចធ្វើកោសល្យវិច្ច័យប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់