ភ្នំពេញៈ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ គឺភ្លើងនៅតែបន្តការឆេះ ដោយមិនទាន់រលត់ទាំងស្រុងនោះទេ ហើយរថយន្តពន្លត់អគ្គិភ័យ ក៏នៅតែបន្តចេញអន្តរាគមន៍ ជាបន្តបន្ទាប់ នៅអគារដែលឆេះ (ទីតាំងផលិតពូក-ខ្នើយមួយកន្លែង) ស្ថិតក្នុងភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ទោះបីជាយ៉ាងណាអាជ្ញាធរ បានព្យាយាមអស់ពីសមត្ថភាព ក្នុងការអន្តរាគមន៍ចុះទៅ ដើម្បីការពារសុវត្ថិភាពរបស់ពលរដ្ឋ ពិសេសគឺកុំឱ្យភ្លើងឆេះរាលដាលបន្ត ទៅផ្ទះអ្នកដទៃផ្សេងទៀត។
សូមបញ្ជក់ថា ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១ និង៣០ នាទទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ហើយមូលហេតុយ៉ាងណានោះ នៅមិនទាន់ដឹងទ្បើយ៕




មតិយោបល់