តាកែវៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្មេងស្រីម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចត្រពាំងខាងក្រោយផ្ទះឈ្មោះ ឈឹម វិរៈ នៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ លីហ័ ភេទស្រី អាយុ២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដោយសារតែឪពុកម្តាយមិននៅផ្ទះ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យត្រឹមត្រូវតាមនិតិវិធី ពិតប្រាកដជាបានលង់ទឹកស្លាប់មែន រួចប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់