ភ្នំពេញៈ កាលពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៧១ កែងនិងផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ សិទ្ធ អាយុជាង ២០ឆ្នាំ ស្នាក់នៅភូមិព្រែកទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុ ដំបូងគេឃើញរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លួវ ស្របពេលនោះក៏មានបុរសម្នាក់ដែលជាជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងធ្វើដំណើរម្នាក់ឯង តាមបណ្ដោយផ្លូវ២៧១ដូចគ្នា តែក្នុងទិសដៅបញ្ច្រាស់ ហើយក៏បានបុកជាមួយរថយន្តកុងតឺន័រខាងលើពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះដួលចូលក្រោមកង់រថយន្តកិនបែក្បាលចេញខួរស្លាប់មួយរំពេច ។ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណុំ ចំពោះរថយន្តបង្ក ភ្លាមៗបានបន្ថែមលឿនបើកគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅប្រគល់ជូនក្រុមគ្រួសារ រីឯសព ត្រូវបានក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់