បាត់ដំបងៈ នៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២០នេះ តាមស្ថានភាពជំនន់ទឹកភ្លៀង ដែលកំពុងបង្កឱ្យមានការលិចលង់លំនៅដ្ឋាន និង សត្វពាហនៈរបស់ប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាឱ្យកម្លាំងនគរបាលចេញអន្តរាគមន៍សហការជួយសង្រ្គោះ ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
ក្នុងពេលនេះលោកស្នងការបានត្រៀម កម្លាំងនគរបាល ដើម្បីចេញអន្តរាគមន៍ សង្រ្គោះប្រជាពលរដ្ឋនៅមូលដ្ឋានផ្សេងទៀត ក្នុងខេត្តបាត់ដំបង ៕
មតិយោបល់