ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ចោមចៅ៣ ដឹកនាំកម្លាំងចុះពិនិត្យការធ្វើផ្លូវបេតុង មួយខ្សែរដែលមានប្រវែង១២០០ម៉ែត្រ

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ លោក វ៉ា សាវឿន ចៅសង្កាត់ចោចៅ៣ រួមទាំង លោកសុទ្ធ សុជាតិ ចៅសង្កាត់រងទី១ បានដឹកនាំកម្លាំងចុះពិនត្យផ្លូវបេតុង គ្រោងឆ្អឹងដែក មួយខ្សែរដែលមានទទឹង៨ម៉ែត្រ ប្រវែង១២០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិ ជម្ពូវ័ន២ ទៅ ភូមិត្រពាំងពោធិ៍ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ផ្លូវបេតុងគ្រោងឆ្អឹងដែកខាងលើ ជាអំណោយរបស់ សាលារាជធានីភ្នំពេញ។

ក្នុងឱកាសនេះផងដែរ លោក ចៅសង្កាត់ និងចៅសង្កាត់រង បានណែរនាំដល់បងប្អូនប្រជាពលរដ្ឋដែលបានសាងសង់ សំយ៉ាប ដែលប៉ះពាល់ដល់ចំណីផ្លូវ សូមជួយរុះរើ និងសហការដើម្បីងាយស្រួល ក្នុងការធ្វើផ្លូវមួយខ្សែនេះ៕

មតិយោបល់