ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់បង្ហោះមីស៊ីលចំនួន ២ គ្រាប់ ចូលសមុទ្រជប៉ុន

កូរ៉េ: ថ្នាក់ដឹកនាំយោធាកូរ៉េខាងត្បូង បានប្រកាសនៅព្រឹកថ្ងៃសៅរ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណចំនួន ២ លើកចូលទៅក្នុងសមុទ្រជប៉ុន ចេញពីកោះ Sondok នៃខេត្ត South Hamgyong។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ករណីនេះ យោធាកូរ៉េខាងត្បូង កំពុងតាមដានស្ថានការណ៍បន្ថែម និងរក្សាជំហរត្រៀមខ្លួន។ ខណ:ដែលសេតវិមាន ក៏បានប្រកាសធ្វើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ដែលនឹងត្រូវអនុវត្តផ្អែកតាមលទ្ធផល នៃការសាកល្បងនេះផងដែរ។

យ៉ាងណាមិញឆ្មាំឆ្នេរសមុទ្រជប៉ុន បាននិយាយថា ពួកគេបានរកឃើញ សកម្មភាពបាញ់បង្ហោះ ថ្មីៗនេះ ដែលពុំបានធ្លាក់នៅក្នុងទឹកដី ឬតំបន់សេដ្ឋកិច្ចផ្តាច់មុខខ្លួនទេ ហើយបានព្រមានដល់កប៉ាល់ជាច្រើនគ្រឿង ឱ្យនៅដាច់ឆ្ងាយពីតំបន់ដែនទឹកណាមួយ ដែលអាចប្រឈម៕

មតិយោបល់