ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះការ៉ាស់សាំងសូគីម៉ិច រងការខូចខាតស្ទើរទាំងស្រុង

កំពត: នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង៤០នាទីព្រឹក មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យឆេះការ៉ាស់សាំងសូគីម៉ិចមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំព ។

ម្ចាស់រងគ្រោះឈ្មោះ​ ស៊ឹម ប្រាក់ ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ ចំណែកសម្ភារ:ដែលត្រូវខូចខាតរួមមាន៖ ឆេះអស់ទូចាក់សាំងចំនួន២, ឆេះដំបូលនឹងជញ្ជាំងការ៉ាស់សាំង អស់ប្រហែល៥០ភាគរយ នឹងសម្ភារ:មួយចំនួនទៀត​​ ​។

មូលហេតុ៖ បណ្តាលមកពីករណីឆ្លងចរន្តអគ្គិសនី ទើបកើតជាអគ្គិភ័យឆេះការ៉ាស់សាំងបែបនេះ ប៉ុន្តែមិនបណ្តាលឲ្យមនុស្សរងរបួសក្នុងហេតុការណ៍ខាងលើនោះឡើយ។

សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តកំពតចំនួន0៤គ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបភ្លើងរលត់ទៅវិញ ជាស្ថាពរនៅម៉ោង១០និង៣៨នាទី ៕

មតិយោបល់