ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនស៊ីប្លូសិន ផ្នែកជួសជុលខ្សែកាបអ៊ីនធើណេត ២នាក់ ពីបទ…

ភ្នំពេញ: នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ២០និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់៣ នៃអធិការនគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ០២នាក់ទៀតពី បទលួច (លួចកាត់ខ្សែកាបអ៊ីនធើណេត) ប្រព្រឹត្តនៅចំណុច មុខផ្ទះលេខ៦១ ផ្លូវលេខ២៦៩ ក្រុមទី២៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ៖
១-ឈ្មោះ ប៊ូ សាមិត្ត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ របស់ក្រុមហ៊ុនស៊ីប្លូសិន ផ្នែកជួសជុលខ្សែ កាបអ៊ីនធើណេត ស្នាក់នៅផ្ទះជួល ផ្លូវមាត់ប្រឡាយទឹកស្អុយ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
២-ឈ្មោះ សៅ ហេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ របស់ក្រុមហ៊ុនស៊ីប្លូសិន ផ្នែកជួសជុលខ្សែកាបអ៊ីនធើណេត ស្នាក់នៅផ្ទះជួល ផ្លូវមាត់ប្រឡាយទឹកស្អុយ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ៕

មតិយោបល់