ព័ត៌មានជាតិ

រថយន្ដដឹកទំនិញប្រភេទកុងតឺន័រ បុកគ្នានៅផ្លូវជាតិលេខ៤ បណ្តាលឲ្យស្ទះចរាចរណ៍ដល់អ្នកដំណើរ

កំពង់ស្ពឺ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃ០៦ វិច្ឆិកា ឆ្នាំ២០២១ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៩៦-៩៧ ស្ថិតនៅក្នុងភូមិសាស្រ្ដ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ រវាងរថយន្ដ ដឹកទំនិញប្រភេទ កុងតឺន័រ សណ្ដោងស៊ឺមី រ៉ឺម៉កបុកគ្នា បង្កឲ្យមានការខូចខាតជាទម្ងន់និង ស្ទះចរាចរណ៍ដល់អ្នកដំណើរឆ្លងកាត់ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងសម្របសម្រួលចរាចរណ៍និងចំណាត់ការនីតិវិធី ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារសារព័ត៌មាន Post News នឹងផ្សាយនៅពេលក្រោយបន្តទៀត ៕

មតិយោបល់