ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធនឹងអំពើ…

សៀមរាបៈ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធ និងអំពើលួចដោយមានស្ថានទម្ងន់ទោស (ឆក់កាបូប) រួមមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ឡាយ រចនា ហៅ(ថាកាច) ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប
មុខរបរ សិស្ស ។
២.ឈ្មោះ នេត បញ្ញា (អាញ៉ា) ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ សិស្ស មធ្យោបាយដកហូតម៉ូតូ01គ្រឿង ម៉ាកDream125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1H-6366
៣.ឈ្មោះ វាទ លីហួ អាយុ១៦ឆ្នាំ ភេទប្រុស ទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប មុខរបរ សិស្ស។ ៤. ឈ្មោះ ប៉ូលី ដានីញ៉ែល ហៅដា ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ សិស្ស។
៥. ឈ្មោះ កៅ ច័ន្ទនិត ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មុខរបរ សិស្ស មធ្យោបាយ ដកហូតរក្សាទុក ម៉ូតូ០១គ្រឿង ពាក់ស្លាកលេខសៀមរាប១Q-4397 ។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ៧និង០០នាទីព្រឹក ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងនគរបាល នៃអធិការរដ្ឋាននគរបាល ក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប និងកម្លាំង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ធ្វើការចុះរដ្ឋបាលចំហរ ពេលនោះកម្លាំងយើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះឡាយ រចនា ហៅ ថាកាច ដែលជាមុខសញ្ញាចាស់ ប្រព្រឹត្តបទល្មើសអំពើលួចឆក់កាបូប នៅកន្នុងក្រុងសៀមរាប បន្ទាប់មកយើងបានធ្វើការនាំខ្លួន ជនសង្ស័យរូបនេះមកធ្វើការសាកសួរ ក្រោយពីការសាកសួរជនសង្ស័យរូបនេះបានឆ្លើយសារភាពថា កន្លងមកខ្លួននិងបក្ខពួកផ្សេងទៀត ពិតជាបានធ្វើសកម្មភាព ប្រព្រឹត្តអំពើលួចឆក់កាបូប នៅក្នុងក្រុងសៀមរាបពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចយើង បានធ្វើការ ស្រាវជ្រាវ និងខ្លួនបក្សពួករបស់គេចំនួន ០៤ នាក់ទៀត ដែលមានឈ្មោះដូចខាងលើ យកមកធ្វើការសាកសួរ ក្រោយពីការសាកសួរ ជនសង្ស័យទាំង ០៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាព ប្រព្រឹត្តអំពើលួចឆក់កាបូបភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិនៅក្នុងក្រុងសៀមរាបពិតប្រាកដមែន៕

មតិយោបល់