ក្រុមតោខៀវ Chelsea ប្រកួតទល់នឹងក្រុមហង្សក្រហម Liverpool នៅឯកីឡដ្ឋាន Anfield កាលពីថ្ងៃសៅរ៍។ ដោយអ្នករកគ្រាប់ដំបូង គឺកីឡាករ Kai Havertz ធ្វើអោយ ក្រុមតោខៀវ នាំមុខ ។
ក្រុមតោខៀវ Chelsea សល់គ្នាត្រឹមតែ ១០ នាក់បានបង្ហាញការការពារបានយ៉ាងល្អខណៈដែលលិទ្ធផលបានបានត្រឹមស្មើ ១-១ បន្ទាប់ពីខ្សែការពារ Reece James ទទួលបានកាតក្រហម នៅតំបន់គ្រោះថ្នាក់ ធ្វើអោយ ក្រុមហង្សក្រហម Liverpool ទទួលបានបាល់ពិន័យ ១១ម៉ែត្រ ស៊ុតដោយកីឡាករ Mohamed Salah មានឳកាសតាមស្មើរ ។ក្រុមទាំងពីរទទួលជ័យជម្នះក្នុងលទ្ធផលស្មើរគ្នាបានត្រឹមមួយពិន្ទុ ខណៈក្រុមទាំងពីររក្សាការប្រកួតមិនស្គាល់ពាក្យថាចាញ់របស់ពួកគេ។
ក្រុម តោខៀវ Chelsea កំពុងឈរឋិតនៅ លេខ ២ លើតារាងជាមួយក្រុមហង្សក្រហម Liverpool ឋិតនៅលេខ៣ ដោយមាន ៧ ពិន្ទុ ៣ ប្រកួត ដូចគ្នា ។ ខណៈ ក្រុមញរញួ West Ham ឈរលើកំពូលតារាង ក៏មាន ៧ ពិន្ទុ ៣ ប្រកួតដែរ។



មតិយោបល់