ផ្ទះ ព័ត៌មានជាតិ រន្ធត់ណាស់! ស...

រន្ធត់ណាស់! សិស្សវិទ្យាល័យសួង ៣នាក់ ត្រូវរថយន្តបត់ឆ្លងផ្លូវម៉ូតូទៅត្រង់បុកគ្នាផាំងរបួសធ្ងន់ម្នាក់

0

ភ្នំពេញ: រថយន្តម៉ាកហាយឡាក់វីហ្គោមួយគ្រឿងបើក ដោយបុរសម្នាក់បត់ឆ្លងផ្លូវម៉ូតូទៅត្រង់បុកគ្នាផាំង បណ្តាលឲ្យរងរបួសធ្ងន់សិស្សសាលាម្នាក់ កាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ៥ ក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាកហាយឡាក់វីហ្គោ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2C-9451 បើកដោយបុរសម្នាក់។
ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1B-4605 បើកឌុបគ្នាដោយសិស្សវិទ្យាល័យសួងបីនាក់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេ ឃើញរថយន្តខាងលើ បើកពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេង ស្រាប់តែម៉ូតូខាងលើបានបើកពីជើងទៅត្បូងក៏បានបុកគ្នា បណ្តាលឲ្យសិស្សវិទ្យាល័យសួងម្នាក់ក្នុងចំណោមបីនាក់រងរបួសធ្ងន់។ បន្ទាប់ពីកើតហេតុសមត្ថកិច្ច បានទៅដល់ចំណុចកើតហេតុធ្វើការវាស់វែងយករថយន្តអែបខាង ទាក់ទងជំនាញយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយជាក្រោយ ចំណែកអ្នករងរបួសត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.