ភ្នំពេញៈ កាលពីវេលាម៉ោង ១ និង ៥០ នាទីរសឪលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កម្លាំងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះជួល ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងចាប់យកម៉ូតូមួយគ្រឿង ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) ចំនួន ០៤ ករណីបញ្ជូនមកការិយាល័យ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា (ឆក់កាបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះ ធ្លាក់ពីលើម៉ូតូរងរបួសធ្ង0ន់ធ្ងរ ) នៅចំណុចមុខហាងគ្រួសារកក់ក្តៅ ផ្ទះលេខ ១៥៣E០ ផ្លូវមុន្នីរ៉េត ក្រុមទី ៤៩ ភូមិ ១៦ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ០៦ និង ១០ នាទី។
ជនរងគ្រោះឈ្មោះ តាក់ គឹមជ្រី ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៤៥អា ផ្លូវលេខ ៣២៨ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ កម្មករ (រងរបួសធ្ងន់) ។
សម្ភារៈបាត់បង់កាបូបស្ពាយ ពណ៌ស៊ីជម្ពូ ចំនួន ០១ មិនដឹងចំនួនប្រាក់ ដែលបាត់បង់ ទូរស័ព្ទមួយគ្រឿងម៉ាក OPPO ស៊ីមកាតលេខ ០៧០ ៦៩៧ ៣៣៣ ។
ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ ពណ៌ សាច់អុចៗ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៤២ ផ្លូវលេខ១៨២ ភូមិ ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៦ និង ០០ នាទី។
ជនរងគ្រោះឈ្មោះ តុប ភីរុន ភេទ ស្រី អាយុ ៦០ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១ ផ្លូវមុន្នីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។
សម្ភារបាត់បង់កាបូបដៃ ពណ៌សាច់អុចៗ ចំនួន ០១ លិខិតឆ្លងដែនចំនួន ០១ ទូរសព្ទ័ដៃម៉ាក OPPO ចំនួន ០១ ប្រាក់ដុល្លារ ចំនួន ១៣០០ដុល្លារអាមេរិក ប្រាក់បាតថៃ ចំនួន ៣៦០០បាត ប្រាក់រៀល ចំនួន ៣០ ម៉ឺនរៀល។
ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ២៨៧ ផ្លូវលេខ ២១៧ សាលឌឺហ្គោល សង្កាត់ អូរឬស្សីទី២ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ០៥ និង ០០ នាទី។
ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) ប្រព្រឹត្តនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈPTT ផ្លូវលេខ ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ០៤ និង ០០ នាទី។
ជនសង្ស័យឈ្មោះ អែម បូណា ហៅ ម៉ង់ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកម៉ូតូមួយគ្រឿង ម៉ាក ហុងដាហ្សូមមើ អ៊ិច ពណ៌ សទឹកក្រូច ស៊េរីឆ្នាំ ២០១៧ លេខម៉ាស៊ីន ០១២១៥៩១ លេខតួ ៧១២១៥៩១ ពាក់ស្លាកលេខ ស្វាយរៀង ១K ៣០៩១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕


មតិយោបល់