ព័ត៌មានជាតិ

រថយន្តស្តារិចបត់ស្តាំមិនប្រយ័ត្ន ជ្រុលកៀរម៉ូតូវ៉េវ បណ្ដាលឲ្យបុរសម្នាក់របួសយ៉ាងដំណំ

ភ្នំពេញ: រថយន្តស្តារិចមួយគ្រឿង បើកបរដោយជនជាតិចិន បត់ស្តាំមិនប្រយ័ត្នជ្រុលទៅកៀតម៉ូតូ វ៉េវ កំពុងបើកស្របទិសនៅខាងស្តាំ បណ្តាលឲ្យរងខូចខាត ចំណែកអ្នកបើកបររងរបួសយ៉ាងដំណំ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ តាមមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តស្តារិចពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BA-0418 បើកបរដោយបុរសជនជាតិចិន ធ្វើដំណើរពីត្បូងទៅជើង ដល់ចំណុចខាងលើ បត់ស្តាំមិនបានមើល ក៏កៀរម៉ូតូ វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-0981 កំពុងបើកស្របទិសនៅខាងដ្តាំដៃ បណ្តាលឲ្យរងរបួសដំណំ ម៉ូតូរងខូចខាត។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ទុកឲ្យភាគីសងខាងសម្របសម្រួលគ្នា ទីបំផុត ភាគីរថយន្តចេញថ្លៃព្យាបាលរបួស និងថ្លៃជួលជុលម៉ូតូ ដើម្បីបញ្ចប់រឿង៕

មតិយោបល់