ព័ត៌មានជាតិ

រថយន្ដកូរ៉េប្រភេទមួយតោនកន្លះ ឡើងចំណោទមិនរួចក៏រអិលថយក្រោយ ចូលជ្រលងជ្រោះ បណ្ដាលឲ្យរបួសមនុស្សជាច្រើននាក់

កំពង់ស្ពឺ: កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិទឹកចេញតំបន់ទេសចរណ៍ធម្មជាតិជ្រាវ ឃុំអមលាំង ស្រុកថ្ពង មានករណីរថយន្ដរអិលថយក្រោយ បណ្តាលឲ្យអ្នកដំណើររងរបួសធ្ងន់ស្រាល៧នាក់ រួមជាមួយព្រះសង្ឃផងដែរ។

រថយន្ដខាងលើ មួយតោនកន្លះ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ2I-0165 ឡើងចំណោទមិនរួច ក៏រអិលថយក្រោយ ចូលជ្រលងជ្រោះ បណ្ដាលឲ្យធ្លាក់អ្នកដំណើរនៅលើឡាន។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្ដបង្កហេតុនេះ គឺដឹកអ្នកដំណើរ មកកម្សាន្ដនៅតំបន់ទឹកធ្លាក់ជ្រាវ ក្រោយពេលឡើងទួល ដោយសារតែបច្ចេកទេស បានរអិលថយក្រោយ ធ្លាក់ចូលជ្រលងជ្រោះ តែម្ដង។

ករណីនេះ មានមនុស្សរងរបួសមួយចំនួន បានបញ្ជូនមកកាន់មណ្ឌលសុខភាព។ ក្រោយកើតហេតុ តៃកុងរថយន្ត បានរត់គេចខ្លួនបា ហើយក៏មានសមត្ថកិច្ច ចុះអន្ដរាគមន៍ផងដែរ៕

មតិយោបល់