ព័ត៌មានជាតិ

អាសូរណាស់! បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវម៉ូតូគេជិះបុកស្លាប់ រកសាច់មិនទាន់ឃើញ

កណ្ដាល: នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ ត្រូវគេជិះម៉ូតូបុកស្លាប់ ស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណទេ។

មកទល់ពេលនេះ សមត្ថកិច្ច សូមអំពាវនាវរកសាច់ញាតិសព បើមានបងប្អូនប្រជាពលរដ្ឋណា បានបាត់បង់សមាជិកក្រុមគ្រួសារ អាចទំនាក់ទំនងសមត្ថកិច្ច។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានបញ្ចុះនៅវត្តសុំរោងក្អែរ ក្នុងឃុំសំរោងធំ៕

មតិយោបល់