ព័ត៌មានជាតិ

ប្រទះឃើញស្រ្តីអ្នកចម្រៀងម្នាក់ស្លាប់ នៅក្នុងបន្ទប់ជួល សង្ស័យឃាតកម្ម

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី២០កក្កដា ២០១៦ វេលាម៉ោង៦:៣០នាទីល្ងាច បន្ទាប់ពីគេប្រទះឃើញស្រ្តីម្នាក់ស្លាប់ នៅក្នុងបន្ទប់ផ្ទះជួលលេខ១ ស្ថិតនៅផ្ទះលេខ៤០៩ស្ទួន ក្រុមទី៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយករណីនេះអាជា្ញធបានដាក់ការសង្ស័យថា អាចជាករណីឃាតកម្ម ។

ពាក់ព័ន្ធករណីនេះកម្លាំងសមត្ថកិច្ច និងអាជ្ញាធរសង្កាត់បានចុះមកពិនិត្យដល់ទីតាំង រងចាំ សមត្ថកិច្ចជំនាញពិនិត្យមកពិនិត្យនិងធ្វើការអះអាងផ្លូវការ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះស្រី គុណ ស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចំរៀងតាម ភោជនីយ៍ដ្ឋាន។ ព័ត៌មានលម្អិត Post News នឹងផ្សាយនៅពេលបន្ទាប់៕

មតិយោបល់