ព័ត៌មានជាតិ

អ្នកទោស​ជនជាតិ​ប៉ា​លី​ស្ទីន 26 នាក់​ត្រូវបាន​ដោះលែង​ពី​គុក​របស់​ប្រទេស​អ៊ី​ស្រា​អ៊ែល​

​ទីក្រុង Jerusalem ( 13/08/13 ) : អ្នកទោស 26 នាក់​បាន​ចាកចេញ​ពី​គុក Ayalon ស្ថិត​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​អ៊ី​ស្រា​អ៊ែល​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិ​ញ​នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​តំណាង​ម្នាក់​មក​ពី​គុក​ក្នុងប្រទេស​អ៊ី​ស្រា​អ៊ែល​។​
3700738246
​អ្នកទោស 26 នាក់​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ធ្វើ​ភេ​វរ​កម្ម​សម្លាប់​ប្រជាជន​អ៊ី​ស្រា​អ៊ែល​ត្រូវបាន​ដោះលែង​ឲ្យ​រួច​ទោស​ឡើងវិញ​ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅកាន់​តំបន់​ពី​ផ្សេង​គ្នា​គឺ Gaza Strip និង​តំបន់ West Bank ។​ការដោះលែង​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ការប្រកាស​ថ្ងៃទី 28 កក្កដា​ក្នុង​ការដោះលែង​អ្នកទោស​សរុប 104 នាក់​ហើយ​ដែល​នឹង​ត្រូវ​ធ្វើឡើង​ជា​អន្លើៗ​រហូត​ដល់​គ្រប់​ចំនួន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​អ៊ី​ស្រា​អ៊ែល​បាន​ធ្លាប់​និយាយ​ហើយ​ថា​ខ្លួន​ធ្វើការ​ដោះលែង​អ្នកទោស​ប៉ា​លី​ស្ទីន​លើក​នេះ​គឺ​ក្នុង​គោលបំណង​បន្ត​ការពិភាក្សា​សន្តិភាព​ជាមួយនឹង​ភាគី​ប៉ា​លី​ស្ទីន​នៅពេល​ដែល​ការពិភាក្សា​ថ្មី​ចុងក្រោយ​មួយ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​វ៉ា​ស៊ិន​តោន​កាលពី​ថ្ងៃ​ទី 30 កក្កដា​ហើយ​ជំនួប​លើក​ទី​ពីរ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ហើយ​នៅក្នុង​ទីក្រុង Jerusalem វិញ​៕​

មតិយោបល់