តួកគីៈ ក្រសួងការពារជាតិតួកគី បានប្រកាសនៅថ្ងៃពុធនេះថា នឹងបើកការស៊ើបអង្កេតទៅលើចៅក្រម និងព្រះរាជអាជ្ញា ២៦២នាក់ ខណៈដែលបុគ្គលិកក្រសួងអប់រំប្រហែល ៦.៥០០នាក់ ត្រូវផ្អាកពីការងារ ក្រោយការធ្វើរដ្ឋប្រហារយោធាបរាជ័យ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
ប្រព័ន្ធផ្សព្វផ្សាយតួកគីបានប្រកាសថា គ្រូបង្រៀននិងបុគ្គលិកអប់រំចំនួន ១៥.២០០នាក់ ត្រូវបានបណ្តេញ ចេញពីការងារ ព្រឹទ្ធបុរសសាកលវិទ្យាល័យចំនួន ១.៥៧៧នាក់ ត្រូវបានបង្ខំឱ្យលាលែងពីតំណែង មន្ត្រីរាជការក្រសួងមហាផ្ទៃចំនួន ៨.៧៧៧នាក់ ត្រូវបានបណ្តេញចេញពីការងារ បុគ្គលិកចំនួន ១.៥០០នាក់ ក្នុងក្រសួងហិរញ្ញវត្ថុ ត្រូវបានបណ្តេញចេញពីការងារ និងមនុស្សចំនួន ២៥៧នាក់ កំពុងធ្វើការនៅក្នុងការិយាល័យរបស់នាយករដ្ឋមន្ត្រី ត្រូវបានគេបណ្តេញចេញពីការងារ។
ដំណឹងនេះ បានកើតឡើងនៅពេល ដែលមានការចាប់ខ្លួនមន្ត្រីយោធាផ្ទាល់ខ្លួនជាង ៦.០០០ នាក់ និងការបណ្តេញមន្រ្តីនគរបាលជិត ៩.០០០នាក់។ ហើយចៅក្រុម (អ្នកកាត់ក្តី) ប្រមាណជា ៣.០០០នាក់ ត្រូវបានព្យួរការងារ។
ការធ្វើបរិសុទ្ធកម្ម (ជម្រោះចោល) នៃអ្នកដែលចាត់ទុកថា តិចជាងការស្មោះត្រង់នឹងលោកប្រធានាធិបតី លោក Recep Tayyip Erdogan បានកើនឡើងកាលពីថ្ងៃអង្គារ រួមបញ្ចូលគ្រូបង្រៀន ព្រឹទ្ធបុរសមហា វិទ្យាល័យ និងប្រព័ន្ធផ្សព្វផ្សាយ។
ការបណ្តេញមន្ត្រីរាជការចេញពីការងារនៃមនុស្សរាប់ពាន់នាក់ បានធ្វើឲ្យអ្នកសង្កេតការណ៍អន្តរជាតិ ដោយមានអង្គការសហប្រជាជាតិជំរុញឱ្យប្រទេសតួកគី លើកកម្ពស់នីតិរដ្ឋនិងការពារសិទ្ធិមនុស្ស។ ការជជែកពិភាក្សាគ្នាជុំវិញការស្ដារឡើងវិញការពិន័យដល់ការស្លាប់នេះគឺ “គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង”។ សហភាពអឺរ៉ុបបានព្រមានថា ការធ្វើបែបនេះ នឹងបញ្ចប់ការចូលរួមការពិភាក្សា លើបញ្ហាប្រទេសទួកគី ជាមួយប្លុកអឺរ៉ុប។
សូមញ្ជាក់ថា បើយោងតាមតួលេខជាផ្លូវការដែលជាការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីយប់ថ្ងៃសុក្រ បានបណ្តាលឲ្យមនុស្សជិត ៣០០នាក់ស្លាប់ និងមនុស្ស ១.៥៤១នាក់រងរបួស៕
មតិយោបល់