ព័ត៌មានជាតិ

ករណីហិង្សាបុរសម្នាក់យកកាំបិតទៅលើបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់

តាកែវ: នៅថ្ងៃទី២៥ ខែ ឆ្នាំ២០១៩ ម៉ោង ១៧និង១៥នាទី ស្ថិតក្នុងភូមិត្រពាំងត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្ដតាកែវ មានករណីហិង្សាដោយចេតនាបង្កឡើងដោយជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ យុង ក្តៀន ភេទប្រុស អាយុ ២០ឆ្នាំរស់នៅភូមិត្រពាំងត្រាច ស្រុកត្រាំកក់ បានយកកាំបិតចាក់ទៅលើជនរងគ្រោះឈ្មោះ វ៉ង់ សេងទ្រី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្តាលឲ្យរងរបួសធ្ងន់បញ្ចូនទៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

មូលហេតុ៖ ដោយមានទំនាស់ពាក្យសំដីជាមួយគ្នា ។

ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួម និងវត្ថុតាងកសាងសំណុំតាមនីតិវិធី៕

មតិយោបល់