កំពតៈ នាម៉ោង ៩និង៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានករណីឆបោក(សំណដូរមាស) នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត បង្កដោយជនសង្ស័យចំនួន ០៥នាក់ ស្រីចំនួន ០៣នាក់ ជិះម៉ូតូចំនួន ០២គ្រឿង បាននាំជនរងគ្រោះពីផ្សារសាមគ្គីក្រុងកំពត មកធ្វើសកម្មភាពដោះដូរគ្រឿងអលង្ការជាមួយសំណ ។
ជនរងគ្រោះឈ្មោះ កែវ វណ្ណឡៃ ភេទស្រី អាយុ៥៣ឆ្នាំ មានទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ។
សម្ភារៈបាត់បង់មាន៖
-ទូរសព្ទដៃចំនួន៣គ្រឿង
-ប្រាក់ចំនួន ៤.៨០០.០០០រៀល
-ប្រាក់ដុល្លារចំនួន ១.៣០០ដុល្លារ
-អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរចំនួន ០៣សន្លឹក
និងគ្រឿងអលង្ការរួមមាន៖
-ខ្សែដៃមាស ១តម្លឹង
-ចិញ្ចៀនមាស ២វង់(ស្មើនឹង ០១តម្លឹង)
ខ្សែកផ្លាទីន១តម្លឹងនិង១ជី និងខ្សែដៃផ្លាទីន ៨ ជី)។
ក្រោយទទួលបណ្តឹង សមត្ថកិច្ចកំពុងចុះស្រាវជ្រាវ និងពិនិត្យអាចមានតម្រុយ ៕


មតិយោបល់