ប៉ៃលិនៈ កាលពីវេលាម៉ោង ១០ និង ៤៥ នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូបើកបុកវិមានឯករាជ្យ នៅចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឲ្យមនុស្សម្នាក់ របួសធ្ងន់ និង ម្នាក់ទៀតស្លាប់។
ជនរងគ្រោះទី១-ឈ្មោះ ឥត សុធារ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ មាន ទីលំនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Zomer X ពាក់ស្លាក់លេខប៉ៃលិន 1B -5966 (ស្លាប់) និងទី២-ឈ្មោះ ខន សុខហៀង ភេទ ប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅក្នុងភូមិអូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់ ចំក្បាល បញ្ចូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យខេត្តបាត់ដំបង់ ។
មូលហេតុ៖ បើកបរលឿន ក្នុងស្ថានភាពស្រវឹង និងមិនពាក់មួកសុវត្តិភាព។
បច្ចុប្បន្នវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវ គោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចំណែកសព សមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់