ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូកង់បី និងម៉ូតូសង់ បណ្ដាលឲ្យមនុស្សរងរបួសច្រើននាក់

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងែទី ២៥ ខែ៨ ឆ្នាំ២០១៩ នៅផ្លូវក្រាលកៅស៊ូ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង មូតូកងបី និងម៉ូតូសេ១២៥ចំណុច មុខរោងច្រកតាបារាំង ស្ថិតក្នុងភូមិទួលធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ម៉ូតូសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ឆ្នាំង1H-5272 បើកបរដោយឈ្មោះ ជឹម សុភ័ក្រ ភេទប្រុស អាយុ ២៥ឆ្នាំ រស់ភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកពីជើងទៅត្បូង(ពាក់មួក)និងអ្នកជិះពីក្រោយ03នាក់ប្រុស០១កូនក្មេង(អត់ពាក់មួក)។
ម៉ូតូកង់បី ពណ៌ក្រហម(គ្មានស្លាកលេខ) បើកបរដោយឈ្មោះ រស់ ចាន់ជុំ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរឆ្នាំង ខេត្តកំពង់ឆ្នាំងបើកបរពីត្បូងទៅជើង(អត់ពាក់មួក) និងអ្នកជិះក្រោយ ២នាក់ប្រុស របួសមនុស្ស ០៤នាក់ប្រុស០២ ធ្ងន់ស្រីម្នាក់។

មូលហេតុ: ម៉ូតូកង់បីបើកជែងខ្វះការប្រុងប្រយ័ត្ន ឃាត់ខ្លួនម្នាក់ឈ្មោះ រស់ ចាន់ជុំ ម្ចាស់កង់បី។

ក្រោយកើតហេតុវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាល រក្សាទុកកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់