ព្រះសីហនុៈ កាលពីវេលាម៉ោង ៩ និង ៤៥នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៤ មុខរោងចក្រក្រោន ក្នុងសង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង
រថយន្ត១គ្រឿង ម៉ាកNISSAN ពណ៌ទឹកប៊ិច ពាក់ស្លាកលេខខេមរភូមិន្ទ2-0185 អ្នកបើកបរឈ្មោះ ហេង សៀអូន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមន្រ្តីកងរាជអាវុធហត្ថក្រុង មានទីលំនៅបច្ចុប្បន្នភូមិ២ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ រថយន្តជាកម្មសិទ្ធ របស់អង្គភាពកងរាជអាវុធហត្ថក្រុង មានទិសដៅចេញពីបន្ទាយកងរាជអាវុធហត្ថក្រុង ឆ្ពោះទៅសាលាខេត្ត (ដើម្បីដើរល្បាតយប់) លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿង ម៉ាកHONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1F-0933 ជិះគ្នា២នាក់៖
ទី១.ឈ្មោះ គីម សូលី ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់) និងទី២.ឈ្មោះ តូ សេង ភេទប្រុស អាយុ ៣៦ឆ្នាំ អ្នកទាំងពីរ មានមុខរបរបុគ្គលិកក្រុមហ៊ុនជីធីអាយ និងមានទីលំនៅបច្ចុប្បន្នក្រុង/ខេត្តព្រះសីហនុ (របួសធ្ងន់) ទិសដៅផ្ទុយគ្នា។
ភ្លាមៗផងដែរ អ្នកបើកបររថយន្ត ត្រូវបាននាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការត្រួតពិនិត្យជាតិអាកុល រកឃើញមានចំនួន០.៤០mg/l ហើយចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុក ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់៖ សព ត្រូវបានដឹកយករក្សាទុកនៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម រីឯអ្នករងរបួស បានបញ្ចូនទៅសង្រ្គោះនៅគ្លីនិកមិត្តភាពឃ្លាងលើ៕
មតិយោបល់