ព័ត៌មានជាតិ

ហ៊ីយាន់ដាយ ចតស្ងៀមត្រូវម៉ូតូវេវ ពន្លះគូទក្រោយ របួសធ្ងន់ម្នាក់

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៦ និង៤០ នាទីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ១៥១-១៥២ ចំណុចមុខផ្ទះឈ្មោះភឺន សីដែនភេទប្រុស ស្ថិតនៅភូមិដងកាំបិត ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ។

រថយន្តម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ3A-01 38 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានចតនៅចំណុចកើតហេតុ ពេលនោះ ក៏មានម៉ូតូម៉ាកវេវ ពណ៌ខ្មៅគ្មានស្លាកលេខ បើកបរដោយឈ្មោះ ឡេង សុខចាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិឯអូត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ធ្វើដំណើរពីលិចបានបុកគូថរថយន្ត
បណ្ដាលឱ្យរងរបួសធ្ងន់។

មូលហេតុ៖ រថយន្តចតគ្មានភ្លើងសញ្ញា។ ក្រោយកើតហេតុ អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់