ផ្ទះ ព័ត៌មានជាតិ សាហាវណាស់! ជន...

សាហាវណាស់! ជនសង្ស័យ ៤នាក់ ក្នុងដៃប្រដាប់ដោយពូថៅ កាំបិតប៉័ងតោ ដំបងដេញវៃកាប់ជនរងគ្រោះ

0

កណ្ដាល: ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទហិង្សាដោយចេតនាកើតហេតុថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី នៅចំណុចភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ចន កម្សាន្ត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ ជាងម៉ាស៊ីនដេរ ជនជាតិខ្មែរ មានទីលំនៅ នៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យ ០៤នាក់៖
១/ឈ្មោះ មាស ចម្រើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ រត់តាក់ស៊ីជនជាតិខ្មែរ មានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន ) ។
២/ឈ្មោះ ឆិត លក្ខិណា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងសំណង់(ឃាត់ខ្លួន) ។
៣/ឈ្មោះ ហេង វិច្ឆ័យ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងសំណង់ (ឃាត់ខ្លួន) ។
៤/ឈ្មោះ សុន ចាន់ណាភេទប្រុសអាយុ១៧ឆ្នាំ មុខរបរ ជាងសំណង់(ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖
-ពូថៅចំនួន០១មានផ្លែដែកដងឈើប្រវែង ៥១ cm
-ដំបងឈើមូលចំនួន១មានទំហំប៉ុនកដៃក្មេងប្រវែង៦០cm
-រថយន្ត១គ្រឿងម៉ាកព្រូសពណ៌ទឹកមាសពាក់ស្លាកលេខ ភ្នំពេញ2AW-9923 ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះ មកហូបបបរគ្រឿងនៅផ្សារបឹងខ្យាង ពេលមកដល់កន្លែងកើតហេតុជនសង្ស័យឈ្មោះ ឆិត លក្ខិណា និងឈ្មោះ ហេង វិច្ឆ័យបានដាល់ក្បាលជនរងគ្រោះពីក្រោយ ៣ដៃ បណ្តាលឲ្យពក ជនរងគ្រោះបានផ្តួលម៉ូតូរត់ ហើយជនសង្ស័យ ២នាក់ខាងលើរត់ទៅហៅគ្នា និងយកពូថៅ កាំបិតប៉័ងតោដំបងឈើត្រឡប់មកដេញកាប់ជនរង គ្រោះទៀតដោយជិះឡានព្រូសមក បន្ទាប់មកសមត្ថកិច្ចនគរបាល ចុះអន្តរាគមន៍ទៅដល់ឃាត់ជនសង្ស័យបាន ៤នាក់ បញ្ជូនមកអធិការដ្ឋាន នគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.