ព័ត៌មានជាតិ

រថយន្តដឹកសាំងក្រុមហ៊ុនមួយ បុកគ្នាជាមួយឡានដឹកដី បណ្ដាលឲ្យមនុស្សស្លាប់១ រងរបួស ៣នាក់ នៅស្រុកជីក្រែង

សៀមរាប: កាលពីវេលាម៉ោង ៤និង៤០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតលើផ្លូវជាតិលេខ៦ ភូមិថ្នល់ ឃុំល្វែងឫស្សី ស្រុកជីក្រែង​ ខេត្តសៀមរាប។

រថយន្តដឹកសាំងក្រុមហ៊ុនមួយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-1331។
រថយន្ត ដឹកជី ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-5880។

ករណីនេះ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ រងរបួស ៣នាក់ រួមមាន៖
1.ឈ្មោះ តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ (ស្លាប់) មានទីលំនៅរាជធានីភ្នំពេញ អ្នកបើកបររថយន្តដឹកសាំង។
2.ឈ្មោះ ហង់ សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ អ្នកបើកបររថយន្តដឹកដី (របួសធ្ងន់) ទីលំនៅភូមិទះលព្រហា ឃុំជ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
3.ឈ្មោះ លឹម ប៊ុនធី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា របួសស្រាល។
4.ឈ្មោះ សៀវ ឡុង ភេទប្រុសអាយុ ៣៥ឆ្នាំ រស់នៅរាជធានីភ្នំពេញ របួសស្រាល។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសព ធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួស បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់