កណ្ដាលៈ កាលពីវេលាម៉ោង ៧ និង០០ នាទីយប់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៩
មានករណីអំពើហិង្សា ក្នុងគ្រួសារ ត្រង់ចំណុចភូមិឃ្លាំងមឿង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ប៊ុន បឿន ភេទ ប្រុស អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាស់ជរា មានទីលំនៅភូមិ-ឃុំ-កើតហេតុ (ជាឪពុក)។ ជនសង្ស័យឈ្មោះ បឿន សុខជា ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ-ឃុំ-កើតហេតុ (ឃាត់ខ្លួន) ជាកូន។
សម្ភារៈខូចខាត៖ បង្កាន់ដៃជណ្តើរផ្ទះ ០១ចំហៀង វត្ថុតាងចាប់យក៖ គ្មាន។
ដំណើររឿង៖ កន្លងមកជនសង្ស័យ ធ្លាប់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ជាញឹកញាប់ ដោយវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ហើយធ្លាប់ធ្វើការអប់រំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល ០៣លើក ផងដែរ។
ដោយទ្បែកនៅវេលាថ្ងៃកើតហេតុ ជនសង្ស័យទើបចេញពីផឹកស្រា មកដល់ផ្ទះវិញ បានរករឿងឪពុកម្តាយ សួររកបាយហូប ម្តាយប្រាប់ថា បាយក្នុងឆ្នាំងដួសហូបទៅ តែជនសង្ស័យមិនទៅហូបបាយទេ បែរជាទាញបង្កាន់ដៃជណ្តើរផ្ទះ បណ្តាលឲ្យធ្លាក់បាក់មួយចំហៀង ព្រមទាំងគំរាមរកសម្លាប់ឪពុកម្តាយ ពេលនោះឪពុកម្តាយបានចេញពីផ្ទះ។
ដល់ថ្ងៃទី ២៥.០៨.២០១៩ ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកងអំពិល កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់