ព័ត៌មានជាតិ

ជាងផ្សារដែកម្នាក់ កំពុងធ្វើការសុខៗ នៅការដ្ឋានសំណង់ ស្រាប់តែដួលដាច់ផ្ងារ ស្លាប់មួយរំពេច

ភ្នំពេញ: (ព័ត៌មានបឋម) មានករណីបុរសជាជាងផ្សារដែកម្នាក់ ខណ:កំពុងធ្វើការសុខៗ នៅការដ្ឋានសំណង់មួយកន្លែង ស្រាប់តែដួលដាច់ផ្ងារ បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង នៅភូមិត្រពាំងទួល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

កើតហេតុវេលាម៉ោង ១០ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ បច្ចុប្បន្នសព ត្រូវបានគេដឹកយកដាក់វត្ត រង់ចាំសមត្ថកិច្ច ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ៕

មតិយោបល់