កំពង់ធំៈ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង០៦និង១៥នាទី លើកំណាត់ផ្លូវជាតិលេខ៦ ភូមិសាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្ត ក្នុងទិសដៅស្របគ្នា (ពីត្បូងទៅជើង) បណ្ដាលឲ្យរបួសធ្ងន់ ០២នាក់(ស្រី) របួសស្រាល ០៣នាក់(ស្រី)។
រថយន្តសាំងយ៉ុង ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2AM-7943 បើកបរដោយឈ្មោះ អ៊ិត ប៊ុន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកប្រសាទសំបូរ ខេត្តកំពង់ធំ (មិនរបួស)នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីសួរបំភ្លឺ។ អ្នករួមដំណើរចំនួន ០៥នាក់៖
១-ឈ្មោះ កន តុន ភេទស្រី អាយុ ៦១ឆ្នាំ មុខរបរកសិករ (របួសធ្ងន់)។
២-ឈ្មោះ ខ្វាន់ ញឹម ភេទស្រី អាយុ ៧០ឆ្នាំ មុខរបរកសិករ(របួសធ្ងន់)។
៣-ឈ្មោះ អ៊ឹង អ៊ន ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរកសិករ(របួសស្រាល)។
៤-ឈ្មោះ ឡាន់ អូន ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរកសិករ (របួសស្រាល)។
៥-ឈ្មោះ ផុន ប៊ិច ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរកសិករ(របួសស្រាល)។
ទាំង០៥នាក់ រស់នៅភូមិ ឃុំ ជាមួយអ្នកបើកបររថយន្ត។
រថយន្តម៉ាក Fuso ពណ៌បៃតង ស្លាកលេខចង្កូតស្តាំ PSHN-0348 បើកបរដោយឈ្មោះ ធឿម ធឿន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបើកបររថយន្ត នៅភូមិប្រាសាទក្រាក់ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប (គ្មានរបួស) នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្ទោងដើម្បីសួរបំភ្លឺ។
មូលហេតុ៖ ជាបឋមបង្កដោយអ្នកបើកបររថយន្តស្លាកលេខចង្កូតស្តាំ PSHN-0348 អ្នកបើកបរឈ្មោះ ធឿម ធឿន បើកបរមានល្បឿនលឿនខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន បើកបរវ៉ាជែងហើយឈប់លើទ្រូងផ្លូវ ពីមុខរថយន្ត Fuso ចង្កូតស្តាំ PSHN-0348 មិនទុកចន្លោះសុវត្ថិភាព។
ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់