ព័ត៌មានជាតិ

ទៀតហើយដឹងដែរថាខុសច្បាប់ដែរ!

សៀមរាប: នៅវេលាម៉ោង៦ និង ៣០នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ភេទស្រី ពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ចាប់យកវត្ថុតាងម្សៅក្រាម(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង, ទូរសព្ទ័០២គ្រឿង។ នៅវេលាម៉ោង ៤និង៣០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ភេទប្រុសពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងចាប់យកវត្ថុតាងម្សៅក្រាម(ម៉ាទឹកកក)ចំនួន ០៣កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀន០១គ្រឿង, ទូរសព្ទ័០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕

 

មតិយោបល់