ព័ត៌មានជាតិ

វិបត្តិក្នុងគ្រួសារបណ្ដាលឲ្យបុរសម្នាក់សម្រេចចិត្តអត្តឃាត នៅក្រោមបន្ទះក្ដារ

បាត់ដំបង: ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៤០នាទីព្រឹក នៅត្រង់ចំណុចក្រុមទី២ ភូមិបឹងសង្កែ ឃុំអំពិលប្រាំ ស្រុកបវេល ខេត្តបាត់ដំបង មានករណីអត្តឃាត។

ជនរងគ្រោះឈ្មោះ សំ វុត ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុវេលាម៉ោង៦ព្រឹក គេឃើញជនរងគ្រោះដើរកាន់ខ្សែគោ១ដុំៗ នៅកន្លែងកើតហេតុតែមិនត្រូវបានគេចាប់អារម្មណ៍ ស្មានតែជនរងគ្រោះយកខ្សែទៅចងគោដូចសព្វដង មិននឹកស្មានថា មួយសន្ទុះក្រោយមកក៏អ្នកភូមិបានប្រទះឃើញសព ក្រោមបន្ទះក្ដារឆ្លងប្រឡាយ ហើយបង្កការភ្ញាក់ផ្អើលឡើង។ ក្រោយកើតហេតុសមត្ថកិច្ចចុះ ត្រួតពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារអត្តឃាតខ្លួនឯង បន្ទាប់មកក៏ធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ មានវិបត្តិក្នុងគ្រួសារ៕

មតិយោបល់